ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់ ធ្លាក់ពីលើជណ្ដើរផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ហេតុការណ៍បានកើតឡើងល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះរ៉ម រី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ ករណីនេះមូលហេតុ ញៀនស្រា ស្រវឹងជាប្រចាំ។ តាមការពិនិត្យ របស់មន្ត្រីជំនាញ ឃើញថាពុំមានពាក់ព័ន្ធនិងបទល្មើសឡើយ ៕SRP

