ប្រតិបត្តិការ នៅកណ្ដាល ក្រុងសៀមរាប ប្រទះឃើញ កាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន

0

ខេត្តសៀមរាប៖ប្រតិបត្តិការឆែកឆេរផ្ទះមួយកន្លែងរកឃើញកាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន។ ហរតុការណ៍បានកើតឡើងនៅ.ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទីស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ផ្ទះរបស់មុខសញ្ញាជួញដូរអាវុធ ឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

វត្ថុតាងរួមមាន

.ទី១ /កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០១ ។

.ទី២ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២ ។

.ទី៣ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២ ។

.ទី៤/ កំប៉ុងហ្គាសចំនួន ៤ កំប៉ុង។

.ទី៥ /គ្រាប់ជ័រចំនួន ៣ កញ្ចប់។

.ទី៦ /គ្រាប់ដែកចំនួន ៨ ប្រអប់។

.ទី៧ /គ្រាប់ពិតប្រើសំរាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់។

.ទី៨ /Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន១ និងកាសដាក់ក្រចៀកចំនួន១។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចកំពុងអនុវត្តតាមផ្លូវច្បាប់៕SRP