រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យ ទីតាំងចិញ្ចឹមត្រី ពីរកន្លែងក្នុង ខេត្តសៀមរាប

0

ខេត្តសៀមរាបលោក វេង​ សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅសៀលថ្ងៃមិញនេះ អមដំណេីរដោយ លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត​ តំណាងលោក ទៀ​ សីហា​ ​ អភិបាលខេត្តសៀមរាប​ បានអញ្ជេីញចុះពិនិត្យទីតាំងចិញ្ចឹមត្រី​ចំនួនពីរទីតាំង​ ដេីម្បីពិនិត្យអំពីការត្រៀមជាស្បៀងក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ​ ១៩​ (COVID-19)​ ស្ថិតនៅក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា ការចិញ្ចឹមត្រីនៅក្នុងខេត្តសៀមរាប មានចំនួនពីរប្រភេទគឺ​ ចិញ្ចឹមតាមបែ​ និងស្រះជាលក្ខណ:គ្រួសារ​ ដោយក្នុងរយ:ពេល ៤ខែដេីមឆ្នាំ២០២០នេះ​ ការចិញ្ចឹមត្រីនៅក្នុងខេត្តទទួលបានទិន្នផលសរុបចំនួន​ ៤,៦៩៤តោន​។ ក្នុងនោះការចិញ្ចឹមក្នុងបែមានចំនួន​ ២,៧១០តោន​ និងស្រះមានចំនួន​ ១,៩៨៤តោន៕SRP