អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សហគមន៍ រួមគ្នា ការពារព្រៃ សហគមន៍ អោយបានគង់វង្ស

0

ខេត្តសៀមរាប៖លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានណែនាំដល់សហគមន៍អោយបន្តការសហការគ្នាក្នុងការការពារព្រៃសហគមន៍​អោយបានគង់វង្ស​ ដេីម្បីជាប្រយោជន៍សាធារណះ​ ក៏ដូចជាការរក្សាបាននូវបរិស្ថានបៃតង​។
លោកបញ្ជាក់យ៉ាងដូច្នោះក្នុងពេល តំណាងលោកទៀ​ សីហា​ អភិបាល​ខេត្តសៀមរាប បានអញ្ជេីញចូលរួម​ក្នុងពិធីចែកសម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន​ ៣សហគមន៍​ គឺ​ សហគមន៍ព្រៃខ្លុង​ សហគមន៍ព្រៃធ្នង់​ និងសហគមន៍តាច្រាញ់​ ស្ថិតក្នុងឃុំតាសៀម​ ស្រុកស្វាយលើ។
ជាមួយគ្នានោះដែរ​ លោក អភិបាលរង ក៏បាននាំយកអំណោយរបស់ លោក ទៀ សីហា រួមមាន វិទ្យុទាក់ទងចំនួន​ ០៩គ្រឿង​ អាវ​៦០​ ស្លាក​ហាមឈូកឆាយទន្រ្ទានដីព្រៃសហគមន៍ចំនួន ៣០០ស្លាក​ និងថវិកាចំនួន ១,២០០,០០០រៀល។ ដោយក្នុងមួយសហគមន៍ទទួលបានវិទ្យាទាក់ទងចំនួន​ ៣គ្រឿង​ អាវ​ ២០​ ស្លាកសញ្ញាចំនួន​ ១០០ស្លាក​ ថវិកាចំនួន ៤០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ចំនួន ១,២០០,០០០រៀល។ ដោយក្នុងមួយអង្គភាពទទួលបានថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានចូលរួមដាំកូនឈេី​ ចុះពិនិត្យដេីមឈេីពូជ និងថតរូប​អនុស្សាវរីយ៍ផងដែរ៕SRP