ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់ បណ្ដាលឲ្យខូចខាត..

ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់ បណ្ដាលឲ្យខូចខាត..
0

ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់ព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា កាលពីវេលាម៉ោង០០ និង០៥ នាទី កណ្ដាលអធ្រាត្រឈានចូល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានហេតុការណ៍អគ្គីភ័យបានលេបត្របាក់ផ្ទះមួយកន្លែង សមត្ថកិច្ចបានបាញ់ទឹកជួយពន្លត់ រលត់ទាំងស្រុងនៅវេលាម៉ោង១និង២០នាទី។

អគ្គិភ័យនេះបណ្ដាលឱ្យខូចខាត ផ្ទះឈើ ១ខ្នង តំបូលក្បឿង ទំហំទទឹង ៦ម បណ្ដោយ ៨ម, ឆេះខូចខាតកង្ហារចំនួន ០៣គ្រឿង ពូកចំនួន៥ , រថយន្ត ១គ្រឿង ឆេះអស់៣០ភាគរយ។ មូលហេតុនៃការឆេះនេះ បើផ្អែកតាមប្រភពព័ត៌មាន អ្នកនៅជុំវិញកន្លែងកើតហេតុ នគរបាលជំនាញសន្និដ្ឋានជាបឋមថា បណ្តាលមកពីទុសេខ្សែភ្លើង(ឆ្លងចរន្តអគ្គិសនី)។

ម្ចាស់ផ្ទះឈ្មោះ យឿន គឹមយ៉ាន ភេទស្រី អាយុ ៤៣ឆ្នាំ ស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី៕SRP