១០ថ្ងៃមកនេះ នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង ៨០ករណី ឃាត់ខ្លួនជនសង្ស័យជាង ១២០នាក់!
ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសចំនួន៨៥ករណី និងឃាត់ខ្លួនបានជនសង្ស័យចំនួន១២៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
យោងរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើសទាំងនោះ មានជាអាទិ៍ បទល្មើសលួច៤១ករណី ឆក់២ករណី ប្លន់៣ករណី ឆបោក៥ករណី ហិង្សា១៨ករណី រំលោភសេពសន្ថវៈ៣ករណី បំពានផ្លូវភេទ១ករណី ប្រើប្រាស់អាវុធខុសច្បាប់២ករណី ឃាតកម្ម៩ករណី និងបង្ខាំងមនុស្សខុសច្បាប់១ករណី។
បើតាមរបាយការណ៍ មូលដ្ឋានមានកើតមានបទល្មើសមានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង៕SRP
ដោយលោក សេង បូលីន