ឆេះឃ្លាំងមន្ទីរពេទ្យបង្អែកស្រុកពួក
ខេត្តសៀមរាប៖ករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆេះឃ្លាំងមន្ទីរពេទ្យបង្អែកស្រុកពួក។
ហេតុការណ៏នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី មស្ថិតនៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក។
អគ្គិភ័យនេះបណ្តាលឲ្យខូចខាតអគារឈើមួយខ្នង ដែលមានទំហំ ៦ម៉ែត្រ គុណ ៣០ម៉ែត្រ រួមទាំងខូចខាត ឯកសារ ថ្នាំអំពូល ថ្នាំគ្រាប់ សេរ៉ូម និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។ ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង៕SRP