អាជ្ញាធរខេត្តសៀមរាប ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការនេសាទខុសច្បាប់

អាជ្ញាធរខេត្តសៀមរាប ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការនេសាទខុសច្បាប់
0

អាជ្ញាធរខេត្តសៀមរាប ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការនេសាទខុសច្បាប់

នៅក្នុងពិធីប្រលែងកូនត្រីពូជជាង ១ម៉ឺនក្បាល ត្រូវបានលែងចូលត្រពាំងហែរផ្កា លោកអ៉ឹង​ គឹមលាង​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្តសៀមរាបបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការនេសាទខុសច្បាប់ ករណីមន្ត្រីជំនាញរកឃើញ មន្រ្តីជំនាញនឹងអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ សហគមន៍ត្រូវបន្ដថែរក្សា និងអភិរក្សធនធានជលផលបន្ថែមទៀត។ សិស្សានុសិស្សត្រូវស្រឡាញ់នូវជីវចម្រុះ។និងសំណូមពរដល់អង្គការដៃគូជួយបន្ដគាំទ្រ នូវកិច្ចការងារអភិរក្សធនធានជលបន្តទៀត។

ក្នុងឱកាសនោះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានធនធានទឹកសាបដ៏សម្បូរបែប ជាពិសេសប្រព័ន្ធបឹងទន្លេសាប ដែលជាបេះដូងនៃវិស័យជលផលរបស់ជាតិ និងជាប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃបំផុតមួយនៅលើពិភពលោក។

សម្រាប់ខេត្តសៀមរាប បឹងទន្លេសាបមិនត្រឹមតែជាប្រភពត្រី និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពជីវភាពរស់នៅ សន្តិសុខស្បៀង ប្រាក់ចំណូល ទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។​ លោក មានប្រសាសន៍ទៀតថា ត្រីគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ហើយការនេសាទ និងសកម្មភាពពាក់ព័ន្ធនឹងជលផល បានបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋជាច្រើន។ ចំពោះការលែងកូនត្រីចម្រុះនាពេលនេះ មិនមែនជានិមិត្តរូបតែប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្ដែងក្នុងការស្ដារធនធានជលផល និងពង្រឹងសុខភាពប្រព័ន្ធអេកូឡូស៊ី។ ប៉ុន្តែការលែងត្រីតែមួយថ្ងៃ មិនគ្រប់គ្រាន់នោះទេ ប្រសិនបើយើងមិនរួមគ្នាការពារតំបន់អភិរក្ស មិនគោរពច្បាប់ស្តីពីជលផល និងមិនបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

លោកស្រី ចេប ម៉ាលីបុប្ផា នាយិកាប្រតិបត្ដិនៃអង្គការអ្នកត្រួសត្រាយនៃកម្ពុជា គឺជាផ្នែកមួយនៃ គម្រោងពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្តរភាព ដែលអង្គការអ្នកត្រួសត្រាយនៃកម្ពុជា កំពុងអនុវត្តដោយទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (European Union) តាមរយៈសម្ព័ន្ធភាពអភិរក្សអន្តរជាតិ (IUCN)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍ និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យពួកគាត់អាចចូលរួមគ្រប់គ្រង អភិរក្ស និងប្រើប្រាស់ធនធានជលផលទឹកសាបប្រកបដោយនិរន្តរភាព ស្របតាគោលការណ៍នៃការគ្រប់គ្រងដោយមានការចូលរួម និងការគោរពច្បាប់ជលផល។

លោកស្រីបានឱ្យដឹងថា សម្រាប់ការលែងកូនត្រីពូជនៅថ្ងៃនេះមានចំនួន ១៤ ០០០ក្បាល ក្នុងនោះមានត្រីឆ្ពិន ៨ ០០០ក្បាល ត្រីកាហែ ២ ០០០ក្បាល ត្រីក្រាញ់ ២ ០០០ក្បាល និងត្រីអណ្ដែង ២ ០០០ក្បាល ព្រមលែងចូលក្នុងត្រពាំងហែរផ្កា ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប៕SRP