កម្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្មេងទំនើង

កម្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្មេងទំនើង
0

កម្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្មេងទំនើង

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងអន្តរាគន៍ នៃកងរាជអាវុធហត្ថខេត្ត ចេញ​ល្បាត​នៅគោលដៅទទួលខុសត្រូវ នឹងបានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៨នាក់ រួមទាំងម៉ូតូចំនួន ០៤គ្រឿង ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញគ្នា បម្រុង​ប្រើអំពើហិង្សា បង្កភាពអនាធិបតេយ្យ និងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចស្ទុបពេទ្យគន្ធបុផ្ផា ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា តាមវិធានការរដ្ឋបាល ក្មេង​ទំនើង​ទាំង០៨នាក់ និងម៉ូតូ ០៤គ្រឿង ត្រូវបានការិយាល័យជំនាញយកមក អប់រំ  និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះផងដែរអាវុធហត្ថខេត្តជាមួយ សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP