អ្នកចម្រៀង និងជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប មិនមែនជាករណីឃាតកម្ម

អ្នកចម្រៀង និងជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប មិនមែនជាករណីឃាតកម្ម
0

អ្នកចម្រៀង និងជាងកាត់សក់ លង់ទឹកស្លាប់នៅស្ទឹងសៀមរាប មិនមែនជាករណីឃាតកម្មនោះទេ

ខេត្តសៀមរាប៖ជុំវិញការមរណភាពរបស់អ្នកចម្រៀងម្នាក់និងជាជាងកាត់សក់ផងនោះមិនមែនជាករណីឃាតកម្មនោះទេ។

សមត្ថកិច្ចបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋ​បានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ​ គឹម​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៤៦ឆ្នាំ​ មុខរបរ​ អ្នកចម្រៀង​ និង​ ជាងកាត់សក់​ រស់នៅភូមិទក្សិណខាងត្បូង​ សង្កាត់​គោកចក​ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបន្ទាប់ពីបានចុះពិនិត្យលើជនរងគ្រោះ ដោយក្រុម​គ្រូពេទ្យ​ និងខាងកោសល្យវិច័យ​ បានសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួងឯង​ ពិតប្រាកដមែន​ មិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ។ ករណីនេះ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ​ ក្រិនថ្លេីម​ និងទាយទឹក​ និងមានវិបត្តិផ្លូវចិត្តផងដែរ។

ក្រោយពីបានពិនិត្យលើសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ នៅក្នុងវត្តប្រាសាទគោកចក៕SRP