លោកឧត្តមសេនីយ៍ទោ ហួត សុធី កោតសរសើរ កងកម្លាំងនគរបាលទាំងអស់រួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពល្អប្រសើរ

លោកឧត្តមសេនីយ៍ទោ ហួត សុធី កោតសរសើរ កងកម្លាំងនគរបាលទាំងអស់រួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពល្អប្រសើរ
0

លោកឧត្តមសេនីយ៍ទោ ហួត សុធី កោតសរសើរ កងកម្លាំងនគរបាលទាំងអស់រួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពល្អប្រសើរ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យមានភាពល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ដោយជំរុញឱ្យកងកម្លាំងនគរបាលគ្រប់អង្គភាព បន្តពង្រឹងការងារជំនាញ ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈឱ្យបានគ្រប់គ្រាន់ បង្កើនការយាមល្បាត ការពារ និងបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខឱ្យបានម៉ឺងម៉ាត់ ដោយបង្កើនការប្រមូលព័ត៌មាន ស្រាវជ្រាវ វិភាគ និងវាយតម្លៃសភាពការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន ព្រមទាំងពង្រឹងវិន័យ ក្រមសីលធម៌ និងការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី សរសើរបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង ៦ផងដែរ៕SRP