នាយករដ្ឋមន្ត្រីលុបឈ្មោះ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខណ្ឌ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចលុបឈ្មោះលោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមទាំង មេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួចរួមទាំងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប ៦នាក់ មានការពាក់ព័ន្ធទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបេីតាម អនុក្រឹត្យចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦៕SRP

