ពិតជាហ៊ានមែន! សហគ្រាស ជេអិល សង់សំណង់រំលោភចូលចំណីទន្លេ , អាជ្ញាធរស្រុកពញាឮ មិនទាន់ចុះទប់ស្កាត់

ពិតជាហ៊ានមែន! សហគ្រាស ជេអិល សង់សំណង់រំលោភចូលចំណីទន្លេ , អាជ្ញាធរស្រុកពញាឮ មិនទាន់ចុះទប់ស្កាត់
0

ពិតជាហ៊ានមែន! សហគ្រាស ជេអិល សង់សំណង់រំលោភចូលចំណីទន្លេ , អាជ្ញាធរស្រុកពញាឮ មិនទាន់ចុះទប់ស្កាត់

យោងតាមព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2026 នេះបានបង្ហាញថា សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខកំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសាងសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ ដោយមិនទាន់មានអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះមកធ្វើការទប់ស្កាត់នៅឡើយ។

ករណីនេះមហាជន មានជាចម្ងល់ថា ហេតុអ្វីបានជាអាជ្ញាធរនិងជំនាញពាក់ព័ន្ធអាចរក្សាភាពស្ងប់ស្ងាត់បានបែបនេះ តើមានអាថិ៍កំបាំងអ្វីនៅពីក្រោយខ្នងទៅ ឬម្ចាស់សហគ្រាសរូបនេះមានអំណាចនិងឥទ្ធិពលខ្លាំងឬយ៉ាងណា ?

តាមរូបភាពដែលអង្គភាពសារព័ត៌មាន កម្ពុជាឈ្នះ ទទួលបាន បញ្ជាក់ថា សកម្មភាពសាងសង់សំណង់ដ៏ធំ រំលោភចូលចំណីទន្លេនេះ បានកើតឡើងជាយូរមកហើយ និងដំណើរការដោយរលូនបំផុត ដោយពេលខ្លះអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ទៅអើតមើលមួយភ្លែតក៏ត្រឡប់ទៅវិញ ហើយក៏ស្ងាត់.ទុកឱ្យសំណង់មួយនេះបន្តសាងសង់ដោយរលូន ពុំមានអ្នកទប់ស្កាត់។

មហាជនបានលើកឡើងថា អ្នកមានខ្លះចូលចិត្តខ្លាំងណាស់ចំណីទន្លេដែលជាទ្រព្យសម្បត្តិសាធារណៈយកទៅកាន់កាប់ផ្ទាល់ខ្លួន បើទោះបីជាគ្មានច្បាប់ណាឱ្យធ្វើជាកម្មសិទ្ធិក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីម្ចាស់សំណង់និងអាជ្ញាធរជំនាញពាក់ព័ន្ធបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។

ជុំវិញករណីនេះ មហាជននានសូមសំណូមពរដល់ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួយចាត់មន្ត្រីជំនាញមានវិធានការសំណង់ដែលរំលោភចូលចំណីទន្លេមួយនេះផង៕SRP