មន្ត្រីចម្រុះខេត្តសៀមរាបចុះសង្គ្រោះត្រី និងទប់ស្កាត់កុំឱ្យមានងាប់

មន្ត្រីចម្រុះខេត្តសៀមរាបចុះសង្គ្រោះត្រី និងទប់ស្កាត់កុំឱ្យមានងាប់
0

មន្ត្រីចម្រុះខេត្តសៀមរាបចុះសង្គ្រោះត្រី និងទប់ស្កាត់កុំឱ្យមានងាប់

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះពិនិត្យនៅសហគមន៍នេសាទកំពង់ឃ្លាំនង ដេីម្បីធ្វេីការចុះពិនិត្យត្រីងាប់នៅតំបន់បឹងតាមោក។

មន្ត្រីបានអះអាងថា តាមការចុះពិនិត្យរបស់ក្រុមការងារចម្រុះ នៅទីតាំងជាក់ស្តែងកក្តាដែលធ្វើឱ្យត្រីងាប់នោះ គឺមកពីទឹកមានស្ថានភាពរីងរាក់ ស្របនឹងអាកាសធាតុក្តៅខ្លាំងព្រមទាំងគ្មានខ្សល់បក់ទៀតនោះ ព្រមទាំងត្រីមានចំនួនច្រើនបណ្តាលឱ្យខ្វះអ៊ុកស៊ីសែន ធ្វេីឱ្យត្រីតូចងាប់មួយចំនួន។

មន្ត្រីបានបន្តថា ក្រោយពីការពិនិត្យរួច ក្រុមការងារបានចាត់វិធានការនៅចំពោះមុខ ដើម្បីសង្រ្គោះត្រីជាបណ្តោះអាសន្ន ដោយក្រុមការងារបានយកកំប្លោក មកដាក់ពង្រាយបន្ថែមធ្វើជាជម្រកបានទំហំចំនួន៥០០០ម៉ែត្រក្រឡា និងរង់ចាំទឹកទន្លេហូរចូលមកវិញ។

ដោយឡែកមកដល់បច្ចុប្បន្ននេះ ត្រីមិនមានងាប់បន្តទៀតទេ ជាវិធានការបន្ត ដើម្បីបញ្ចៀសការងាប់ត្រីនាឆ្នាំក្រោយៗ ទៀត រដ្ឋបាលស្រុកសូទ្រនិគម នឹងខិតខំស្វះស្វែងរកអង្គការ និងដៃគូអភិវឌ្ឈន៍នានា ធ្វេីការបូមស្តារភក់ ឱ្យមានជម្រៅជ្រៅជាងនេះ ដេីម្បីបានទឹកកាន់តែជ្រៅសមស្របតាមការកេីនឡេីងចំនួនត្រីនាពេលបច្ចុប្បន្ន។

សូមជម្រាបថា ការចុះត្រួតពិនិត្យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានចាត់ក្រុមការងារចម្រុះដឹកនាំដោយលោក ឌុច គីមដម នាយករងរដ្ឋបាលសាលាខេត្ត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត៕SRP