អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារនៅសេសសល់ ជាពិសេសការបម្រើសេវាសុរិយោដីឲ្យបានល្អប្រសើរ
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសុរិយោដី ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។
ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
អភិបាលខេត្តកំពង់ចាមនិងជាជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សម្រេចកែសម្រួលសមាសភាពក្រុមការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ សូមបន្តចុះធ្វើរដ្ឋបាលចំហរឲ្យបានជាប់ជាប្រចាំ និងតឹងរឹងបំផុត។ ក្នុងនោះ ត្រូវជម្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ ដោយបានប្តេជ្ញា បោសសំអាត និងទប់ស្កាត់ (Scam online) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕SRP

