មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយ ចំនួនរាប់សិបពាន់លានរៀល
ការជុសជុលការថែទាំ ឬស្ថាបនាលើផ្លូវជាតិ ឬផ្លូវខេត្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចាប់តាំងលោកសុក ចាន់ថា ជាប្រធានមន្ទីរចូលកាន់តំណែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រហូតដល់បច្ចប្បន្ន នៅខេត្តបន្ទាយមានជ័យ ដល់សព្វថ្ងៃមានច្រើនរយគម្រោងដែលគម្រោងទាំងនោះមួយចំនួនរបស់ថ្នាក់ជាតិប្រគល់កិច្ចសន្យាជូន និងមួយចំនួនរបស់រដ្ឋបាលខេត្ត។ ចំពោះគម្រោងដែលទទួលបានតាមការចចារថ្លៃ គឺ មានតម្លៃចន្លោះពីចំនួនរាប់រយលានរៀលដល់ចំនួនលើស១០ពាន់រៀល (១០ប៊ីលានរៀល) ស្មើរនិង២.៣លានដុល្លារក៏មានដែរ។
ការចាត់ចែងទិញសម្ភារ:សំណង់និងកម្មករ ព្រមទាំងចំណាយលើរបស់ប្រើប្រាស់ផ្សេងៗ ក្នុងការអនុវត្តន៏ការងារគម្រោង គឺលោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាអ្នកចាត់ចែង និងទទួលខុសត្រូវលើការងារទាំងចំណេញនិងខាតដោយខ្លួនឯង (ដោយគ្មានគម្រោងណាមួយត្រូវខាតនោះទេ)។
សូមរម្លឹកថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២៥ បានទទួលគម្រោងយ៉ាងច្រើនរាប់មិនអស់ ប៉ុន្តែដោយពេលវេលា សូមលើកត្រួសៗដូចខាងក្រោម៖
ទី១៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ធ្វើការថែទាំខួបកំណាត់ផ្លូវខេត្តលេខ២៥៦៣បេ ដោយក្រាលកៅស៊ូ DBST ប្រវែង ៦ ២០០ម ទទឹង ៧ម គូសគំនូសសញ្ញាចរាចរណ៍ ទំហំ ២ ១៨២ម ដាក់ផ្លាកសញ្ញាចរាចរណ៍ ចំនួន ៨៤ផ្លាក និងដាំ បង្គោលនាំផ្លូវ ចំនួន ៤០ដើម ចាប់ពីគ.ម០៤+៥០០ ដល់គ.ម១០+៧០០ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចំនួន ៣.៩០៤.០០០.០០០រៀល (បីប៊ីលាន ប្រាំបួនរយបួនលានរៀលគត់)
ទី២៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ធ្វើការថែទាំខួបកំណាត់ផ្លូវជាតិលេខ៥៨ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង ៣ ០០០ម ទទឹង ១១ម និងគូសគំនូសសញ្ញាចរាចរណ៍ ទំហំ ១ ០៩១,២៥ម២ ចាប់ពីគ.ម៤៥+០០០ ដល់គ.ម៤៨+០០០ ស្ថិតក្នុងឃុំចំការគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចំនួន ១.៤៥៥.០០០.០០០រៀល (មួយប៊ីលាន បួនរយហាសិបប្រាំលានរៀលគត់)
ការជុសជុលការថែទាំ ឬស្ថាបនាលើផ្លូវជាតិ ឬផ្លូវខេត្ត ដោយស្ថិតក្នុងបន្ទុកការចំណាយថវិការដ្ឋ។ ហើយផ្លូវខ្លះអនុវត្តន៏ដោយក្រុមហ៊ុនតាមដេញថ្លៃ និងចចារថ្លៃតិចតួចបំផុត។ សម្រាប់អង្គភាពរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺភាគច្រើនបំផុតតាមការចចារថ្លៃដែលកំណត់តាមការចចារនៅក្រសួង ឬរដ្ឋបាលខេត្ត។ ចំពោះថវិកាដែលភាគីអ្នកទទួលការទទួលបាន ដើម្បីអនុវត្តន៏ការងារដោយមិនតម្រូវអោយបង់ពន្ធ១០% ដូចក្រុមហ៊ុន/សហគ្រាសឡើយ។
នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយកាលពីថ្មីៗនេះ។ ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោកសុក ចាន់ថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាននៅឡើយទេដោយពុំមានលេខទំនាក់ទំនង៕SRP

