បុរសម្នាក់ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ យកអាចម៌ដីលក់ នៅក្នុងភូមិស្វាយចេក ស្រុកអង្គរធំ មិនទាន់មានអ្នកទប់ស្កាត់
ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាមានបុគ្គលម្នាក់ជាថៅកែគ្រឿងចក្រ ឈ្មោះ សាក់ កុសល បានដាក់គ្រឿងចក្រ អេស្កា កាយដី ទន្ទ្រានព្រៃ កាយយកអាចម៌ដីលក់ យ៉ាងអាណាធិបតេយ្យដោយមិនទាន់មានអ្នកទប់ស្កាត់នៅឡើយ។
ទីតាំងកាយដីលក់យ៉ាងអាណាធិបតេយ្យនេះ ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ។ ការដាក់គ្រឿងចក្រកាយដីលក់បែបអាណាធិបតេយ្យនេះគេនៅពុំទាន់ដឹងថាមានលិខិតអនុញ្ញាតពីជំនាញឬអាជ្ញាធរពាក់ព័ន្ធនោះទេ ដោយសកម្មភាពធ្វើយ៉ាងគគ្រឹកគគ្រេងមិនញញើតនិងអ្វីទាំងអស់។
នេះបើតាមការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកដែលបានចេញផ្សាយនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ 2026 នេះ។
ជុំវិញការកាយដីលក់យ៉ាងអាណាធិបតេយ្យនេះ ទិញពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរចំនាញពាក់ព័ន្ធនឹងលោក សាក់ កុសល ម្ចាស់គ្រឿងចក្របាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

