ក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន លើអ្នកសារព័ត៌មានម្នាក់ ដែលប្រើឈ្មោះអ្នកកាសែត ទៅសុំលុយម្ចាស់សិប្បកម្មទឹកកក

ក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន លើអ្នកសារព័ត៌មានម្នាក់ ដែលប្រើឈ្មោះអ្នកកាសែត ទៅសុំលុយម្ចាស់សិប្បកម្មទឹកកក
0

ក្រសួងព័ត៌មាន សម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មាន លើអ្នកសារព័ត៌មានម្នាក់ ដែលប្រើឈ្មោះអ្នកកាសែត ទៅសុំលុយម្ចាស់សិប្បកម្មទឹកកកមួយកន្លែងនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបសុពលភាពបណ្ណសម្គាល់សារព័ត៌មានចំពោះ បុគ្គលឈ្មោះ កៅ ពិសិដ្ឋ ហើយមិនអនុញ្ញាតឲ្យប្រកបអាជីពជាអ្នកសារព័ត៌មានតទៅទៀតនោះទេ។

បទបញ្ជារបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងក្រោយអ្នកសារព័ត៌មានរូបនេះ បានប្រើឈ្មោះជាអ្នកកាសែតទៅទារលុយពីម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ប្រាប់ម្ចាស់អង្គភាព នៃសារព័ត៌មាននេះ ត្រូវណែនាំដល់បុគ្គលិក និងអ្នកយកព័ត៌មានរបស់ខ្លួនឲ្យគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដើម្បីបញ្ចៀសរាល់សកម្មភាពទាំងឡាយប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃនៃអ្នកសារព័ត៌មាន៕SRP