ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់

ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់
0

ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា សមត្ថកិច្ចចំណាត់ការ​ស្មៀនឃុំសង្កែសាទបបើករថ​យ​ន្ត បុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់ នៅ​ក្រុងច្បារមនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដភ្លាមៗ។

សមត្ថកិច្ចបានថា ករណីគ្រោះថ្នាក់ចរាចរ​ណ៍កណ្ដាលក្រុងច្បារ​មន​ បណ្ដា​លមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅ​នឹងកន្លែង ចំណែកម្នាក់ទៀតរបួស​ស្រាល ក្នុងករណីរថ​យ​ន្តបុកម៉ូតូ ពីរគ្រឿង​ កាលពីវេលាម៉ោង៦និង​៣០​នាទី​ ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិត​នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តថាមុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាក HILUX REVO ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BX-9781 អ្នក​បើកបរឈ្មោះមិន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ស្មៀនឃុំ បើកបរពី ទិសខាងត្បូង ទៅទិសខាងជើង​ លុះមកដល់ចំណុចកើតហេតុបានទៅបុក ពីក្រោ​យម៉ូតូ ពីរគ្រឿង ទី១ ម៉ាក HONDA DREAM 125​CC ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1F-6117 អ្នក​បើ​កបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ស្លាប់នៅនឹងកន្លែង រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ម៉ូតូម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែម ស្រីទី ភេទស្រី អា​យុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្រស់សាលា ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុ​ងតែបើកបរនៅពីមុខស្របទិសគ្នា បុកពេញទំហឹង។

ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលបានចុះដល់ក​ន្លែ​ងកេីតហេតុបានចំណាត់ការឃាត់អ្នកបេីកបររថយន្ដនិងជួយសង្រ្គោះអ្នករងរបួសនិងអ្នកស្លាប់ប្រគល់ជូនដ​ល់​ក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី​៕SRP