មន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបបើកឡានបុកមនុស្ស បោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿង

មន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបបើកឡានបុកមនុស្ស បោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿង
0

មន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបបើកឡានបុកមនុស្ស បោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿង

មានការលើកឡើងថាមន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបមិនបើករថយន្តមនុស្សម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ហើយបោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿ។

ហេតុការណ៍​នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦នេះ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលបានបង្ហោះជាសាធារណៈនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2026 នេះថា អ្នកបេីករថយន្តបុកក្មេងរបួសធ្ងន់ធ្ងរមានឈ្មោះ សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស ជាកូនអភិបាលស្រុកមួយ ក្នុងខេត្តកំពង់ចាមផងដែរ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យ​ក្មេងប្រុសភាគីខាងម៉ូតូ​រងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រ​ទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា បេីស្លាប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ ខណៈក្មេង
រងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី​ គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់​ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹង​សំម្បារយ៉ាងខ្លាំង​ ស្ទេីតែកេីតហិង្សាទៅហេីយ និង​មិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ​។

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែក​ចរាចរណ៍ផ្លូវគោក​ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ បានចុះអន្តរាគមន៍​ ដោយចៀសវាង​ប្រជាពលរដ្ឋ​ទប់កំហឹងមិនបាន​ ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន​ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ ចុះវាស់វែងនិង​យក​មធ្យោបាយ​ទាំងពីរ​ទៅរក្សាទុកបណ្ដោះអាសន្ន​ រួមទាំងនាំអ្នកបេីកបរខាងលេី​ទៅ​ ដេីម្បីរងចាំ​ដោះស្រាយតាមនីតិវិធី។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕SRP