ក្រសួងសុខាភិបាលបិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១
ភ្នំពេញ៖ក្រសួងសុខាភិបាលបានចេញលិខិត
បិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១។
ក្រសួងសុខាភិបាលបានបញ្ជាក់ សម្រេច
ប្រការ១: បិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី 1 ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃ ការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
ប្រការ២:លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវបន្ទុក ផ្លូវច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន៕SRP



