បែកធ្លាយរឿង ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ពាក់ព័ន្ធឆបោកលុយ៥៣ម៉ឺនដុល្លារ មួយករណីទៀត
នៅថ្ងៃទី 5 ខែក្នុងឆ្នាំ 2025 នេះមានការបែកធ្លាយរឿងអាស្រូវ ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធឆបោកលុយ៥៣ម៉ឺនដុល្លារ មួយករណីទៀតថែមទៀត។
បើតាមលោកផែង វណ្ណៈ បានទម្លាយថាឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានរឿងអាស្រូវឆបោកលុយជនរងគ្រោះ ២លានដុល្លារ មិនទាន់ដោះស្រាយចប់ផង ឥលូវមានជនរងគ្រោះម្នាក់ទៀតចេញមុខមកផ្ដល់ព័ត៌មានមកអោយខ្ញុំបាទ ពាក់ព័ន្ធនឹងករណីឆបោកលុយជនរងគ្រោះ ៥៣ម៉ឺនដុល្លារ មួយករណីទៀត។
លោកផែង វណ្ណៈ បានបន្តថា លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានគំរាមជនរងគ្រោះថា សម្បត្តិត្រឹម អា ផែង វណ្ណៈ ធ្វើ អញមិនបែកផង ហែងនិងស្អី ចង់លេងជាមួយអញ ? ខ្សែអញនៅមហាផ្ទៃ ហែងចង់ប្ដឹងទៅណា ប្ដឹងទៅ អាផែង វណ្ណៈ ជិតជាប់គុកហេីយ ។ លោកផ្កាយ២គង់ វុទ្ធី និយាយត្រូវ សម្បត្តិត្រឹមខ្ញុំជាអ្នកកាសែតនិងធ្វើស្អីគាត់ តាមពិតខ្ញុំអត់មានសិទ្ធិអីមែន តែខ្ញុំមានសិទ្ធិផ្សាយអំពីទង្វើថោកទាបរបស់ ឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានគ្រប់ពេល។
តាមពិតទៅខ្ញុំស្គាល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គាត់ជាថ្នាក់ដឹកនាំល្អ មិនការពារ មន្ត្រីខិលខូចទេ ទង្វើបុគ្គល គង់ វុទ្ធី កាន់តែធ្វើអោយគេស្គាល់ក្រយ៉ៅច្បាស់ថា លោកជាជនឆបោកជ្រកក្រោមស្លាកស្ថាប័នតែប៉ុណ្ណោះ។
គង់ វុទ្ធី ត្រូវចាំអោយច្បាស់ កុកអាចភ្លេចជុង តែជុងមិនភ្លេចគុកទេ។
ជុំវិញការបង្ហោះសាររបស់លោកផែងវណ្ណៈយ៉ាងដូច្នេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិមិនទាន់ទទួលបានការបំភ្លឺពីឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP