ឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់ ពេលកំពុងដេកចាំយកព័ត៌មាន.អំពីបទល្មើសព្រៃឈើ

0

ខេត្តកំពង់ស្ពឺ៖អ្នកសារព័ត៌មានចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ដោយចោទថា ពួកគេដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម​ កំណាត់ផ្លូវជាតិ​លេខ៤៤​ ស្ថិតក្នុងភូមិ​ក្រាំង​ពង្រ​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់។

អ្នកសារព័ត៌មានដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ​ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មាន(បាសិទ្ធធីវី)។
ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110​ ពូថៅចំនួន០១ដេីម​ ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទ​ម៉ាក​ Iphone ចំនួន​ ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន​ ០០២សន្លឹក អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន​ ០១សន្លឹក​ ប័ណ្ណបើកបរ​ចចចំនួន០១សន្លឹក ប័ណ្ណ​សម្គាល់​រថយន្ត​ចចំនួន១សន្លឹក​ លុយខ្មែរចំនួន​១លានរៀល​។

២-ឈ្មោះ​ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។​ ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទ​ចំនួន​ ០២គ្រឿង​ (ម៉ាក​ Iphone ០១គ្រឿង​ ម៉ាក​ តិចណូ​ ០១គ្រឿង​)
-លុយខ្មែរចំនួន​៤០ម៉ឺនរៀល
-អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន​ ០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មាន​ចំនួន​ ០១សន្លឹក
-ជំពាមកៅស៊ូចំនួន​ ០១
–ចិញ្ជៀនដាំត្បូងចំនួន០១វង់​។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកអ្នកទាំង២នាក់ មកកាន់អធិការដ្ឋាន​ស្រុកឱរ៉ាល់ ដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ច បានឆ្លេីយសារភាពថា​ ពួកខ្លួនស្ថិតនៅចំណុចនោះ ដេីម្បីឃ្លាំមេីលបទល្មេីសព្រៃឈេី​ និងយកលុយពីអ្នកដឹកអុស ដឹកធ្យូង ក្នុង១ឡាន​ ៥០០០រៀល​ ទៅ​ ១០,០០០រៀលគ្រាន់ទិញបាយហូប​ ហេីយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះឈប់ឡានអោយដោយស្ម័គ្រចិត្ត​តែប៉ុណ្ណោះ។

បច្ចុប្បន្នៈ អ្នកសារព័ត៌មានទាំង២នាក់ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ។

ពាក់ព័ន្ធការចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់ខាងលើនេះដែរ មហាជនទូទៅជាពិសេស បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់ុំសម្ដែងការសោកស្ដាយមរន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់មដោយថា អ្នកសារព័ត៌មានគ្រាន់តែ ចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹងទទឹង.ក.របស់គេ រហូតត្រូវចាប់ខ្លួន ទាំងដែលកំពុងសំរាកពេលយប់ និងពុំបានដាក់បារ៉ាស់ ស្ទាក់ឃាត់បទល្មើសព្រៃឈើ ដើម្បីជំរិតយកលុយនោះឡើយ។ ម្យ៉ាងវិញទៀតក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ។

បងប្អូនអ្នកសារព័ត៌មានចោទជាសំនួរថា៖ អ្នកសារព័ត៌មានចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??