«ទារកអាយុ៨ខែម្នាក់បានស្លាប់» ម្ដាយ ចោទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាល

0

«ទារកអាយុ៨ខែម្នាក់បានស្លាប់» ម្ដាយ
ចោទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាល

ភ្នំពេញ៖ម្ដាយបានចោទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាល បន្ទាប់ពីកូនរបស់ខ្លួនអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់។

មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។

តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។

សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្លាប់នៅព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

រហូតដល់ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» នៅឡើយដោយពុំមានលេខទំនាក់ទំនង៕SRP