ក្រសួងបរិស្ថានតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។
ក្នុងករណីមិនអនុវត្តតាមការសម្រេចរបស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។ ក្រសួងបរិស្ថានបានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានអាសយដ្ឋានស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្កឱ្យមាន ការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦២ មាត្រា១៦៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧៕SRP

