លោកង៉ាន់ ភិរុណ នាំយកអំណោយអភិបាលខេត្តសៀមរាបចែកជូនដល់អាជ្ញាធរភូមិក្នុងស្រុកបន្ទាយស្រី

0

ខេត្តសៀមរាប៖លោកង៉ាន់ ភិរុណ អភិបាលរងខេត្ត នៅរសៀលថ្ងៃទី១៤ ខែមេសា ម្សិលមិញ តំណាងលោក ទៀ សីហា អភិបាលខេត្ត និងលោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក តំណាង ស ស យ ក និងអាជ្ញាធរឃុំ បាននាំយកអំណោយជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងភូមិចំនួន ៣ រួមមាន ភូមិប្រីយ៍ ភូមិកកោះជ្រុំ និងភូមិបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី។

ជាមួយគ្នានេះ ក្រុមការងាក៏បានសួរសុខទុក និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។

លោកង៉ាន់ ភិរុណ ក៏បានចុះពិនិត្យទីតាំងចត្តឡីស័ក ក្នុងស្រុកបន្ទាយស្រី និងសួរសុខទុក្ខ ប្រជាពលរដ្ឋមួយគ្រួសារមានចំនួន ៣នាក់ ប្តីប្រពន្ធ និងកូន ត្រូវបានដាក់អោយនៅដោយឡែកនៅចត្តឡីស័កចំនួន ១៤ថ្ងៃ ដែលទេីបត្រឡប់មកពីប្រទេសថៃផងដែរ។

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ ម៉ាស់ សាប៊ូលាងដៃ១២ដុំ និងថវិកា១០មុឺនរៀល។
សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់លោក ទៀ សីហា អភិបាល និងលោកជំទាវ៕SRP

សរសេរមតិយោបល់