ភ្នំពេញ៖ស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។
ការបញ្ជូននៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានឃាត់ខ្លូន។
ជនសង្ស័យទាំង៤រូបរួមមាន៖
ទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ។
ទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ ។
ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ។
ទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ៕SRP