គ្រួសាររងគ្រោះដោយរន្ទះបាញ់ ថ្ងៃម្សិលមិញទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គ្រួសាររងគ្រោះដោយរន្ទះបាញ់ ថ្ងៃម្សិលមិញទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ខេត្តសៀមរាប៖លោក ស៊ុំ សំអន នាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ចុះសួសុខទុក្ខ រំលែកទុក្ខ និងនំាយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុ (រន្ទះបាញ់) កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង១០នាទី។

ជនរងគ្រោះឈ្មោះ ដុប ស្រប ភេទប្រុស អាយុ ៣៤ឆ្នាំ សមាជិកគ្រួសារ ៤នាក់ (ស្រី ២នាក់) រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នាឱកាសនោះ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុក្ខនរណាម្នាក់ចោល»។

គ្រឿងឧបភោគបរិភោគបានផ្ដល់ជូនគ្រួសារសពរងគ្រោះ ទទួលបានអង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា ៤០ម៉ឺនរៀល៕SRP