អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល

0

ភ្នំពេញ៖នៅទីបំផុតអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។

ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក កែវ នាថមុនី បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវបានមន្ត្រី
កំពុងសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត៕SRP