ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ និងថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ក្នុងការស្ម័គ្រចិត្ត ខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយ ក្រោមឆន្ទៈចូលរួមកិច្ចការងារ សង្គមទាំង ការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា ជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពិធីសំណេះសំណាល និងបាន ភ្លក់រសជាតិភោគផល ដំណាំផ្លែឈើ ជាពិសេសគឺដំណាំផ្លែពោត ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២៥ នេះ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រ័យ៍គណៈកម្មាធិការ កណ្តាលទទួលបន្ទុកខេត្តកំពង់ចាម រួមទាំង ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់។
សូមជម្រាបថា ឯកឧត្តមប្រធាន និងសមាជិក សមាជិការទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិ នូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោតដូចជា ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើម ដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមា ជិកា សសយក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP