ក្រោយមានអំពើហិង្សាលើក្មួយ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបុរសម្នាក់

ក្រោយមានអំពើហិង្សាលើក្មួយ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបុរសម្នាក់

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ ង្សាលើក្មួយប្រុសនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សានៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីហិ ..;ង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ សូត្រ សុខថានី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕SRP