តាមរយៈទំព័រផេក facebook ផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ឋ បានសរសេរថា ឃើញលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាត់ម្ចាស់ការក្រោយពីសម្តីប្រមាថរបស់អនុប្រធានាធិបតី Vance និង លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏តម្លើងសម្លេងតឹងសរសៃ ក តជាមួយលោកត្រាំ ដែលបណ្តាលអោយគម្រោងចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរត្រូវធ្លាក់ទឹកមក ទើបនឹកស្ងើចសរសើរសម្តេចតេជារបស់កម្ពុជាយើង។ លោកចេះបត់បែនតាមសភាពការណ៍តែនៅរក្សាជើងអុកបានល្អនៅក្នុងគ្រប់កាលៈទេសៈ។
ឯកឧត្តម ខៀវ កាញារីទ្ឋ បន្តថា ខ្ញុំចាំមិនភ្លេចនៅពេលទៅចរចាជាលើកដំបូងជាមួយព្រះបរមរតនកោដ្ឋ សម្តេចតេជោ ត្រូវដេញចេញមិនអោយនៅក្នុងសណ្ឋាគារជាមួយព្រះបរមរតនកោដ្ឋ បើសិនជាមនុស្សផ្សេងប្រហែលមកស្រុកខ្មែរវិញបាត់ ព្រោះពេលនោះពិតមែនតែមានសង្គ្រាមក្នុងស្រុក តែរដ្ឋាភិបាលចម្រុះត្រីភាគីត្រួតត្រាទឹកដីមិនបាន ៥ % ផង។ តែសម្តេចតេជោ សុខចិត្តទៅនៅកន្លែងផ្សេងដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ត្រសីហនុ-ហ៊ុនសែន។ ហើយជាបន្តបន្ទាប់ ពេលចរចាសម្តេចតេជោមួយអង្គឯង តនឹងមេបក្សទាំង ៣ ( ហ្វ៊ុនស៊ិនប៉ិច រណសិរ្សរំដោះលោកសឺនសាន និង ខ្មែរក្រហម ) និង បន្ទាប់មកទៀត ការចរចាក្រោមឆត្រ អ៊ុនតាក់ ដែលពេលនោះមហាអំណាចទាំងអស់ក្រៅពីសហភាពសូវៀត ដែលកំពុងមានវិបត្តិផ្ទៃក្នុងច្រើនមិនអាចជួយអ្វីបាន សុទ្ធតែលម្អៀងទៅរដ្ឋាភិបាលត្រីភាគី និង យល់ថា រដ្ឋកម្ពុជា ត្រូវតែកម្ចាត់ចេញ សម្តេចតេជោនៅតែរក្សាបានប្រៀបលើតុចរចា។
«នេះជាឥរិយាបទមួយដែលអ្នកនយោបាយតិចណាស់មានបែបនេះ »។ នេះជាសំណាងរបស់កម្ពុជា ! ៕SRP