ជាងឡានបើករថយន្តបុកម៉ូតូបណ្ដាលឲ្យនគរបាលមួយរូបរបួសធ្ងន់

ជាងឡានបើករថយន្តបុកម៉ូតូបណ្ដាលឲ្យនគរបាលមួយរូបរបួសធ្ងន់

នរគរបាលមួយរូបបានរងរបួសធ្ងន់ខណ:កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍នៅ​វេលា​ម៉ោង​១៨និង១៦នាទី​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ​២០២៥​ តាមបណ្ដោយផ្លូវជាតិលេខ68A នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរមានជ័យ​ បើកបញ្រ្ចសទិសគ្នាពីរជើងទៅត្បូង។

គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកលុចសុិសពណ៌សរ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 2A-8818 បើកបរដោយឈ្មោះ រោន រ៉ុត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គ្មានរបួស)។
រួមដំណើរ: ឈ្មោះ គុំ សុឈៀ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាងឡាន រស់នៅ ភូមិ ឃុំ ជាមួយគ្នា(គ្មានរបួស)។ ចំណែក
​ ម៉ូតូម៉ាក វេវ ពណ៍ខ្មៅ​ សេរីឆ្នាំ២០២៣ ពាក់ផ្លាក
លេខ​ សៀមរាប1.AR-3334 បេីកបរដោយឈ្មោះ​ ឡៅ ខាត់ណា ភេទ​ស្រីអាយុ​៣៨ឆ្នាំ​ មមុខរបរនគរបាលស្រុកចុងកាល់ រស់នៅភូមិ​ស្លែងតាវេត ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប (របួសបាក់ជើងខាងឆ្វេងនិងរបួសពោះ ធ្ងន់)​ ។

ករណីនេះរថយន្តខូចខាតផ្នែកខាងឆ្វេង ម៉ូតូខូតខាតទាំងស្រុង។ មូលហេតុយប់ងងឹត រថយន្ដវ៉ា ជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្ដរមានជ័យ និងបញ្ជូនបន្ត ទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់៕SRP