ផ្ទះនាយប៉ុស្ដិ៍ឃុំល្វា ស្រុកពួក ត្រូវបានអគ្គីភ័យឆាបឆេះ

ផ្ទះនាយប៉ុស្ដិ៍ឃុំល្វា ស្រុកពួក ត្រូវបានអគ្គីភ័យឆាបឆេះ

ខេត្តសៀមរាប៖ផ្ទះនាយនគរបាលរដ្ឋបាលឃុំល្វា ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃពុធ ទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី រលត់វិញទាំងបានស្រុងវេលាម៉ោង០០:៥០នាទី នៅចំណុចស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ប្រពន្ធមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យរងការខូចខាត ឆេះអស់ ផ្ទះ ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន និងពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងការជួយជួយអន្តរាគមន៍៖ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន។ មូលហេតុ: គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង៕SRP