កម្លាំងអាវុធហត្ថខេត្តសៀមរាប បង្ហាញមុខ មនុស្ស ៥នាក់ ករណីៈ ហិង្សាដោយចេតនា

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបនៅវេលាម៉ោង ០២:០០នាទីជាង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានល្បាតនៅចំណុច មុខសណ្ឋាគារតាព្រហ្ម ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឃើញមនុស្សចំនួន ០២ក្រុម មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយកៅអីជ័រ និងកាំបិតតាំងតោ បានធ្វើសកម្មភាពវាយគ្នា ប៉ុន្តែមិនមានអ្នកណារបួលស្នាមអ្វីឡើយ កម្លាំងឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រី ០១នាក់ យកមកសាកសួរ នៅកងរាជអាវុធហត្ថខេត្តសៀមរាប ។

ក្រុមទី០១ មានគ្នា០២នាក់ ៖១. ឈ្មោះ ឡុង បូរ៉ាវិន ភេទប្រុស អាយុ ២៧ឆ្នាំ, ២. ឈ្មោះ លាស់ ប៉ូឡែន ភេទប្រុស អាយុ ២៦ឆ្នាំ។

ក្រុមទី០២មានគ្នា០៣នាក់ (ស្រី០១នាក់) ៖
១. ឈ្មោះ លីម សុខហៃ ភេទប្រុស អាយុ ២៩ឆ្នាំ
២. ឈ្មោះ លីម សុខហៀង ភេទប្រុស អាយុ ២៥ឆ្នាំ, ៣. ឈ្មោះ ជាតិ ស្រីណុច ភេទស្រី អាយុ ២១ឆ្នាំ។

វត្ថុតាងដកហូត៖ ម៉ូតូចំនួន ០១គ្រឿង, កាំបិតតាំងតោចំនួន ០១, កៅអីជ័រចំនួន ០២។ មូលហេតុ៖ ដោយសារសង្សាចាស់  ឆាតមក សង្សាថ្មីដៀលថា “អាសំរាម”។

បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕SRP