កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង។
ការឃាត់ខ្លួនយោងតាមពាក្យបណ្តឹង ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាល
ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ:ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកប្រគល់អោយការិយាល័យជំនាញសាកសួរពាក់ព័ន្ធករណី ក្លែងឯកសារ រថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់។ ក្រោពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្ត ដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុន LT ខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន។ រថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំ ម៉ាកហាយឡិនដឺសេរី ឆ្នាំ២០០១ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ 2AS -9691។
បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕SRP