ចាប់ខ្លួន ថៅកែគម្រោងបុរីនិងដីឡូតិ៍ ប្រុងរត់គេចឆ្លងដែនទៅថៃ

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ជាថៅកែគម្រោងបុរីនិងដីឡូតិ៍ ត្រូវបានសមត្ថកិច្ចគាត់ខ្លួនខណៈពេលកំពុងបម្រុងឆ្លងដែនទៅប្រទេសថៃ។

ការឃាត់ខ្លួនធ្វើឡើង តាមច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី ១៦ មករា ២០២៥ តាមដីកាឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរ លិ សុខា ពីបទចេញសែកស្អុយអត់លុយ។ ស្ត្រីដែលត្រូវបានសមត្ថកិច្ចច្រកព្រំដែនអូរស្មាច់ចាប់ខ្លួន ឈ្មោះ ម៉ន ដានី ដែលគេដឹងថា ជាម្ចាស់គម្រោងបុរី ដីឡូតិ៍៕SRP