ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ខេត្តកំពង់ចាមទទួលបានអាវអនុស្សាវរីយ៍មានស្លាកសញ្ញាជាអក្សរ “សាលប្រជុំសសរ១០០ សម្តេចតេជោសួនគ្រញូង-នគរបាជ័យ” ពីឧបនាយក​រដ្ឋមន្ត្រី​ យឹម​ ឆៃលី​

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​ ​អ៊ុន​ ចាន់ដា​ រួមដំណេីរ​ជាមួយ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​ នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ក្រុង​-ស្រុក​ នារសៀល​ថ្ងៃ​ទី​១១​ ខែខែមេសានេះ បាន​ទទួល​អាវ​អនុស្សាវរីយ៍​​យ៉ាង​ស្រស់​ស្អាត​ មានស្លាក​សញ្ញា​ជា​អក្សរ​ (សាលប្រជុំ សសរ១០០ សម្តេចតេជោ សួនគ្រញូង-នគរបាជ័យ)​។ ជាមួយគ្នានោះ​ អ្នក​សារព័ត៌មាន​ ចំនួន​០៨នាក់​ ក៏បានទទួលអំណោយអាវមានស្លាកអក្សរនេះផងដែរ។ ការទទួលបានអាវនេះនៅផ្ទះគ្រញូង ស្ថិត​នៅ​ក្នុង​ភូមិ​តាណេង​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​។

លោក​ចាន់​ ផល្លី​ អភិបាល​ក្រុង​កំពង់ចាម​ បាន​ឲ្យដឹងថា​ អំណោយ​អាវ​នេះ​ ត្រូវ​បាន​លោក​​ឧបនាយករដ្ឋមន្រ្តី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម​ ផ្តល់​ឲ្យ​ដល់ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ ជា​អនុស្សាវរីយ៍​ និង​សម្រាប់​ប្រេីប្រាស់​ក្នុង​​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​សម្រាប់​ពិធី​សម្ពោធ​សាលប្រជុំ​ សសរ​១០០​ នាពេលនាពេលខាងមុខនេះ៕SRP

សរសេរមតិយោបល់