ប្រធានមន្ទីរសុរិយោដីចំនួនពីរខេត្តត្រូវបានរដ្ឋាភិបាលសម្រេចដកឲ្យមកបម្រើការងារនៅក្រសួងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យសម្រួលភារកិច្ចលោក សំ សារឿន ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តព្រះវិហារ និងលោក ដាញ់ សារី ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តខេត្តកំពត ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តែងតាំងលោក ព្រាប សុផាត ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី។
តែងតាំងលោក ស សាវ៉េត ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលត្រូវទទួលភារកិច្ចថ្មី៕SRP