រថយន្តទេសចរណ៍របស់ក្រុមហ៊ុន ខេបូលីង ក្រ.ឡា..ប់ ធ្លាក់ស្រែ.របួស ធ្ង..ន់ស្រាលជាច្រើននាក់.!

ខេត្តកំពង់ធំ៖រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុន(ខេបូលីង) ផ្ទុកមនុស្សសរុបចំនួន ១៥ នាក់ ជាប្រភេទរថយន្តម៉ាកហាយ៉ាស់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS- 7983 បើកបរដោយបុរសម្នាក់មានឈ្មោះ រត្ន័ សុធី ភេទប្រុស អាយុ ៤៤ ឆ្នាំ ក្នុងទឹសដៅពីភ្នំពេញ ទៅខេត្តសៀមរាប លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបានក្រឡា..ប់ផ្ងារជើង ដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស រងរបួស ស្រាល..ធ្ង..ន់ស្រាលចំនួន ០៨ នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃអាទិត្យទី១៧ វិច្ឆិកា ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូ ម៉ែត្រលេខ ២១៨-២១៩ ស្ថិតនៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕SRP