លោកលី​ សំរិទ្ធ​ ស្នេីឱ្យមានការហោះហេីរត្រង់ពីក្រុងតាលៀន ប្រជាមានិតចិន មកកាន់ខេត្តសៀមរាប

ខេត្តសៀមរាប៖លោកលី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្តបានស្នេីឱ្យមានការហោះហេីរត្រង់ពីក្រុងតាលៀនមកកាន់ខេត្តសៀមរាប។ 

លោកក៏ស្នេីដល់អនុប្រធានសភា​ នៃក្រុងតាលៀន ឱ្យជួយជំរុញនិងផ្សព្វផ្សាយ ដល់ប្រជាជនចិន​ អំពីតំបន់ទេសចរណ៍​ វប្បធម៌​ និងអរិយធម៌ របស់ខ្មែរដល់ប្រជាជនចិន​ ដេីម្បីមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ 

ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តដឹកនាំដោយលោក លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្តជាមួយនឹងលោក XU SHAODA អនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃអាទិត្យនេះ 

ប្រធានក្រុមប្រឹក្សា​ខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែលបានអញ្ជេីញមកទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ។ 

នៅសាលាខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្តសៀមាប​ និងអនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តពង្រឹងចំណងមិត្តភាព​ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ជាពិសេសការមានបំណងចង់ឱ្យមាន chapter flight រវាងខេត្ត-ក្រុងទាំងពីរផងដែរ។

ប្រធានគណៈប្រតិភូក្រុងតាលៀន​ ក៏បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ច នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌។ ជាមួយនឹងការហោះហេីរ​ត្រង់រវាងក្រុង​ និងខេត្តសៀមរាប​ លោកក៏មានបំណងចង់ ឱ្យមាន chapter flight រវាងខេត្ត-ក្រុងទាំងពីរផងដែរ​ ចំពោះការងារនេះ លោកនឹងជំរុញបន្ថែមទៀតដេីម្បីឱ្យបានជោគជ័យ។ 

លោកលី​ សំរិទ្ធ​ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។​ លោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីងថែមទៀត៕SRP