ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រមប្រឹក្សាខេត្តបានណែនាំដល់អាជ្ញាធរក្រុង ស្រុកត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាបន្ថែមទៀត។
ក្នុងកិច្ចប្រជុំសាមញ្ញរបស់ប្រឹក្សាខេត្តលេីកទី៦ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរទាំងអស់ត្រូវបន្តជំរុញនិងពន្លឿនឱ្យលឿន ព្រោះបញ្ហាទាំងនេះជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងទៀត សូមលោក អភិបាលក្រុង ស្រុកត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចុះបញ្ជីសេវាអត្រានុកូលដ្ឋានឱ្យបានគ្រប់គ្នា ជៀសវាងមានតម្រូវការបានទៅធ្វេី។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងលោកប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់លោកប្រធាន ក្រុមប្រឹក្សាខេត្តដែលបានចង្អុលបញ្ហា បន្ថែមដល់អាជ្ញាធរក្រុង ស្រុក។ ជាមួយគ្នានេះ លោក ក៏បានណែនាំបន្ថែមដល់ក្រុង ស្រុកត្រូវរៀបចំ និងសម្អាតអនាម័យ បរិស្ថាន នៅតំបន់ទេសចរណ៍ ដែលមាននៅមូលដ្ឋាន ដេីម្បីផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបន្ថែមទៀត ព្រោះឆ្នាំ២០២៥ យេីងនឹងមានជេីងហោះហេីរមកត្រង់បន្ថែមទៀត។
លោក ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអរគុណចំពោះការផ្តល់ព័ត៌មានអំពីការងារទេសចរណ៍ របស់ខេត្តសៀមរាបយេីង។ លោកក៏បានជម្រាបដល់អង្គប្រជុំផងដែរថាចុងឆ្នាំនេះខេត្តយេីងមានកម្មវិធីច្រេីន មានទាំងកម្មវិធីជាតិ និងអន្តរជាតិផងដែរ ដូចនេះមន្ត្រីរបស់ខេត្តមានភាពមមាញឹកច្រេីន៕SRP