គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកប៉ុស្តិ៍ ជ្រើសរើសមន្ត្រីកសិកម្មឃុំ។
ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/agric1000 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ទាញយកតារាងឧបសម្ព័ន្ធស្តីពីការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ
https://www.mcs.gov.kh/wp- content/uploads/2024/11/ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ.pdf ៕SRP