មនុស្សចំនួន២នាក់បានរងរបួសក្នុងហេតុការណ៍អគ្គីភ័យ ក្នុងអគារកាស៊ីណូ៧ជាន់ ហ្គេនហ្គោលដិន

មនុស្សចំនួន២នាក់បានរងរបួសក្នុងហេតុការណ៍អគ្គីភ័យ ក្នុងអគារកាស៊ីណូ៧ជាន់ ហ្គេនហ្គោលដិន

ខេត្តត្បូងឃ្មុំ៖អគារកាស៊ីណូ ៧ជាន់ ឈ្មោះ ហ្គេនហ្គោលដិន ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅវេលាម៉ោង ១០:២០នាទី ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកាឆ្នាំ២០២៤។

សេចក្ដីរាយការណ៍ពីខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានអគ្គីភ័យឆាបឆេះក្នុងអគារកាស៊ីណូ ៧ជាន់ ឈ្មោះ ហ្គេនហ្គោលដិន លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យលោកវរសេនីយ៍ត្រី ឃុន ហួច ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនដឹកកម្លាំងកងអន្តរាគមន៍ និងមូលដ្ឋានស្រុកសហការជាមួយកម្លាំងនគរបាលជួយពន្លត់។

សេចក្ដីរាយការណ៍បានបន្តថាករណីនេះសមត្ថកិច្ចបានគ្រប់គ្រងអគ្គីភ័យបាន ១០០% នៅវេលាម៉ោង ១៣:១៥នាទីថ្ងៃដដែល។ ក្នុងហេតុការណ៍នេះបង្ករឱ្យមានមនុស្សរបួសចំនួន ០២នាក់ និងខូចខាតសម្ភារៈមួយចំនួនផងដែរ។ មូលហេតុអគ្គីភ័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕SRP