ខេត្តសៀមរាប៖លោកសុខ ថុល អភិបាលរងខេត្តសៀមរាប បានសូមស្នើដល់ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលក្រុង-ស្រុក លោក អភិបាលនៃគណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ខ្ពស់ ពង្រឹងកិច្ចសហការជាមួយសាខាពន្ធដារខេត្ត ក្នុងការជំរុញការប្រមូលពន្ធលើវិស័យអចលនទ្រព្យ មានជាអាទិ៍៖
ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និយាយដោយឡែក និងជំរុញការប្រមូលពន្ធដទៃទៀតទាក់ទងនឹងការប្រកបមុខរបរអាជីវកម្ម។
លោកសុខ ថុល ក៏មានជំនឿយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់នូវការយល់ដឹងថ្មីៗ បន្ថែមទៀត ជាពិសេសនោះ គឺ “លិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចនទ្រព្យ រួមមាន៖
ប្រកាសស្តីពីពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ថ្លាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ” ដើម្បីបន្តពង្រឹងកិច្ចសហការ នៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យបានគ្រប់ចំនួន ឬលើសពីផែនការដែលបានកំណត់ និយាយជារួម និងនិយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឱ្យអស់សក្តានុពល និង ចូលរួមផ្តល់សេវាសាធារណៈពាក់ព័ន្ធ ជូនដល់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត។
លោកក៏សូមលោក-លោកស្រី ដែលជាសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ ទទួលយក ចំណេះដឹងដើម្បីជួយផ្សព្វផ្សាយ បន្តដល់ប្រពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
លោកសុខ ថុល មានប្រសាសន៍ជំរុញបែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “លិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចនទ្រព្យ ក្នុងខេត្តសៀមរាប” នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាខាពន្ធដារខេត្តសៀមរាប។
លោក សុខ ថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តួចផ្តើម និង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “លិខិតបទដ្ឋានគតិយុត្តថ្មី ពាក់ព័ន្ធនឹងវិស័យអចនទ្រព្យ រួមមាន៖ ប្រកាស ស្តីពីពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ” ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ នៃខេត្តសៀមរាប ក្នុងគោលដៅជំរុញដល់ការផ្សព្វផ្សាយ បន្តជូនដល់អ្នកជាប់ពន្ធ និងសាធារណជន ឱ្យបានយល់ច្បាស់ពីប្រភេទ ពន្ធទាំងអស់នេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ។
លោកសូមសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយក ដ្ឋានពន្ធដារទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ក្នុង ការខិតខំបំពេញ ភារ កិច្ចបម្រើជាតិមាតុភូមិ រហូតសម្រេចបាននូវសមិទ្ធផលជោគ ជ័យ ដ៏ឧត្តុងឧត្តមគួរជាទីមោទនៈ។ ជាពិសេស តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមុះមុត និងមានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕SRP

