ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបបានបើកប្រតិបត្តិការ បង្ក្រាបការជួញដូរគ្រឿងញៀនពីរករណីផ្សេងគ្នា ដោយរឹបអូសគ្រឿងញៀន បានជាង០៤គីឡូក្រាម។
ហេតុការណ៍នេះធ្វើឡើង នៅថ្ងៃទី០៨ ខែមេសាឆ្នាំ២០២០រហូតដល់ថ្ងៃទី១១ខែមេសាននេះ។
ជនសង្ស័យករណីទី០១ឈ្មោះស្រឿង សំរិទ្ធហៅខ្មៅភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
ជនសង្ស័យករណីទី០២ទី០១ឈ្មោះហ៊ួ លីកផៃ ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។ ទី០២ឈ្មោះ ឈួរ សុខឡា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់កាហ្វេរស់នៅភូមិអារញ្ញសង្កាត់សៀមរាបក្រុងសៀមរាប។
ជនសង្ស័យទាំង០៣ ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។សូមបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្នុងភូមិសាស្ត្រក្រុងសៀមរាប៕SRP

