សាខាពន្ធដារខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធ រយៈពេល ៩ខែឆ្នាំ២០២៤

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានសាខា ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដារខេត្តសៀមរាប។ របៀបវារៈដែលបានលើឡើងក្នុងកិច្ចប្រជុំ រួមមាន៖

១-ពិនិត្យស្ថានភាពប្រមូលចំណូលប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤ របស់សាខាពន្ធដារខេត្ត និងរបាយការណ៍លទ្ធផលតាមការិយាល័យនីមួយៗ

២-ពង្រឹងការអនុវត្តការងារតាមការិយាល័យនីមួយៗ ជាពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធ

៣-ពង្រឹងការយល់ដឹងអំពីលិខិតគត្តិយុត្ត និងលិខិតណែនាំថ្មីៗ ដើម្បីអនុវត្តឱ្យមានសង្គតិភាព និងប្រសិទ្ធភាព

៤-បញ្ហាពាក់ព័ន្ធផ្សេងៗ និង

៥-ដាក់ទិសដៅអនុវត្តបន្ត៕SRP