ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថាយ៉ាងហោចណាស់មនុស្សចំនួនម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។
ហេតុការណ៍បានកើតឡើង វេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅលេីផ្លូវជាតិ២៦៦ ស្ថិតក្នុងភូមិស្លែង ឃុំកំពង់ក្តី ស្រុកជីក្រែង។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ
រវាងរថយន្តម៉ាកNAVARA ពណ៌សរ ពាក់ផ្លាកលេខ ខេមរភូមិន្ទ06 2-0037 ទិសដៅពីជេីងទៅត្បូង និងមនុស្សបេីកបរម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-2348 ទិសដៅពីត្បូងទៅជេីង (បញ្រ្ចាសទិសគ្នា)។
សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ
បណ្តាលអោយ ( ស្លាប់ )មនុស្សម្នាក់( របួសធ្ងន់ )ចំនួន ០២នាក់៖
ជនរងគ្រោះ៖
១- ឈ្មោះ សិទ្ធ វិត ភេទប្រុសអាយុ ២៤ឆ្នាំ
ទីលំនៅភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកបេីកបរម៉ូតូ( ស្លាប់)
២- ឈ្មោះ ឡាក់ ឡៃ ភេទប្រុសអាយុ ២៦ឆ្នាំ
ទីលំនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណេីរ( របួសធ្ងន់ )
៣- ឈ្មោះ ថាយ ភេទប្រុសអាយុ ២៥ឆ្នាំ
ទីលំនៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណេីរ ( របួសធ្ងន់)។
ចំណែក អ្នកបេីកបររថយន្ត បានគេចខ្លួនបាត់បន្ទាប់ពីកាត់ហេតុ។ ករណីនេះ ជនរងគ្រោះ ត្រូវបានគេ
បានបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ ឯវត្ថុតាង
រថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP