មេគយច្រកតំបន់អូររំដួល លោក កត់ ណៃ រងការរិះគន់ថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ

ខេត្តបាត់ដំបង៖លោក កត់ ណៃ មេគយច្រកអូររំដួល កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងថាបានគប់គិតគ្នាឲ្យមានទំនិញកិច្ចពន្ធគ្រប់ប្រភេយ៉ាងគគ្រឹកគគ្រេង នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក។

មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានលួបបង្ហើបប្រាប់ថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ គប់គិតគ្នាជាប្រព័ន្ធជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា ដោយទំនិញគ្រប់ប្រភេទ ដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធ និងបង់ពន្ធមិនគ្រប់ និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ។ ក្នុងនោះរថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃ ទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែន ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរីតែម្ដង។

ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតី នៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។

ថៅកែទំនិញទាំងឡាយ ចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយ ជាមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោក កត់ ណៃ ជាមុន ឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។ នៅស្រុកព្រំដែនអូររំដួលនេះក៏មានផងដែរ អំពីបញ្ហាទំនិញសាច់ខូចគុណភាព ដែលឈ្មួញបានរៀបចំ ពីព្រោះថានៅចំណុចព្រំដែនអូររំដួល នេះគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះឡើយ។

ទីភ្នាក់ងារ សារព័ត៌មានរសៀមរាប ប៉ុស្តី នៅពុំទាន់ទទួលបានការបំភ្លឺពីលោក កត់ ណៃ មេគយច្រកអូររំដួល នៅឡើយទេរហូតដល់ម៉ោងខ្សែនេះ៕SRP