ចាប់ខ្លួនមនុស្ស ២នាក់ករណីដឹកជញ្ជូនឈើ និងក្លែងឯកសាររថយន្ត

ខេត្តកំពង់ធំ៖កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានចាប់ខ្លួនមនុស្សពីរនាក់ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់និងក្លែងឯកសាររថយន្ត។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំដោយសហការជាមួយអាវុធហត្ថស្រុកប្រាសាទសំបូរ កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខខេត្ត និងនគរបាលខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលចុះប្រតិបត្តិការបង្ក្រាបបទល្មើសឈើនេះ បានដកហូតវត្ថុតាងនៃបទល្មើសពី ឈ្មោះ ទឹម បូណាត និងឈ្មោះ សៀក ផល្លា ភេទ ប្រុស ជនជាតិខ្មែរ ពីបទៈ ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ចេញដោយរដ្ឋបាលព្រៃឈើ/លិខិតឬប្រកាសអនុញ្ញាតចេញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានដករហូតវត្ថុតាងរួមមានៈ
-ឈើអារប្រភេទប្រណិតធ្នង់ចំនួន២១ដុំ ស្មើនឹង០ម. ៦១១និងរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-36.22 ចំនួន០១គ្រឿង -ទូរស័ព្ទដៃម៉ាក
OPPO ចំនួន០២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕SRP